You are currently viewing ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថ ទើបតែសម្រាលកូន

ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថ ទើបតែសម្រាលកូន

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ គ្រួសារ លោក អនុសេនីយ៍ត្រី កែន ពន្លឺ ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលប្រពន្ធរបស់គាត់ទើបនឹងសម្រាលកូន ស្នាក់នៅបន្ទប់ជួល ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

 

ក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាចំនួន ៤០០,០០០រៀល (សែសិបម៉ឺនរៀល), ទឹកបរិសុទ្ធ០២កេស, ភេសជ្ជៈ០១កេស, ត្រីខកំប៉ុង០១យួរ, ម៉ាស០១ប្រអប់ប្រគល់ជូនផងដែរ៕