កោះកុង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង លោក ស្រីអនុសេនីយ៍ទោ បូ វុដ្ឋា ប្រធានក្រុមការងារយេនឌ័រ បានដឹកនាំនាយអាវុធហត្ថនារីចុះសាកសួរសុខទុក្ខ និងនាំយកថវិកាក្រុមការងារយេនឌ័រចំនួន ២៥០,០០០រៀល ទៅជូនលោក ស្រីអនុសេនីយ៍ត្រី ឡុង ឆវ័ន ជំនួយការការិយាល័យអប់រំផ្សព្វផ្សាយ នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្តកោះកុង ដែលទើបវះកាត់សាច់ដុះ និងឆ្អឹងដុះ ក្នុងច្រមុះ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ កន្លេងទៅ។