You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ច្បាប់ លក្ខន្តិកដល់នាយ នាយរងកងអន្តរាគមន៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ច្បាប់ លក្ខន្តិកដល់នាយ នាយរងកងអន្តរាគមន៍កងរាជអាវុធហត្ថ

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ច្បាប់ លក្ខន្តិកដល់នាយ នាយរងកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស មុននឹងចេញដំណើរទៅចូលរួមសហការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាប។

ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។