Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន
កំពង់ចាមៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។ បើតាមប្រភពពត៌មានបានអោយដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ២២ និង០០នាទី យប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. រិន ចាន់ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកយួន ឃំុកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
០២. ហេង ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកៀនជ្រៃក្នុង ឃំុកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ភ្នាក់ងារដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ស្មើ ០.១២ក្រាម ផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ចាម បានកសាងសំណុំរឿង បញ្ចូនទៅបញ្ជាការដ្ឋានខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី។

