You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើការងារសោធននិវត្តន៍កងរាជអាវុធហត្ថឆ្នាំ២០២២

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើការងារសោធននិវត្តន៍កងរាជអាវុធហត្ថឆ្នាំ២០២២

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខមេភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើការងារសោធននិវត្តន៍កងរាជអាវុធហត្ថឆ្នាំ២០២២។ កិច្ចប្រជុំនេះមានភ្ជាប់តាមរយៈប្រព័ន្ធ ZOOM ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ ស្នងការ ស្នងការរង នាយការិល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។