Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ហេដ្ឋារចនាសម្ព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកមុខមាត់អង្គភាព និងជំរុញកម្លាំងចិត្តបុគ្គលិកក្នុងការបំពេញការងារ
រតនគិរីៈ ហេដ្ឋារចនាសម្ព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកមុខមាត់អង្គភាព និងជំរុញកម្លាំងចិត្តបុគ្គលិកក្នុងការបំពេញការងារ ជាក់ស្តែង នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ដោយយោងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តរតនគីរី ត្រូវយកចិត្តទុកដាក់លើកិច្ចការងារកសាងអង្គភាព លោកវរសេនីយ៍ត្រី កាន់ ធីរ័ត្ន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បាននិងកំពុងសាងសង់នៅ អគាររដ្ឋបាលថ្មី ដែលសាងសង់អំពីថ្ម ប្រក់ក្បឿង ដែលមានទំហំបណ្តោយ១៣ម៉ែត្រ និងទទឹង០៩ម៉ែត្រ ដោយអគារឈើពីមុនមានសភាពទ្រុឌទ្រម។









