Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងលទ្ធផលការងារកងរាជអាវុធហត្ថ
ភ្នំពេញៈ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំនៃអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងលទ្ធផលការងារកងរាជអាវុធហត្ថក្នុងរយៈពេល០៩ខែ
និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ខេត្ត នាយទាហាននៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។















