ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាកងរាជអាវុធហត្ថកំបូល បានប្រារព្ធពិធីផ្សព្វផ្សាយស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាននាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួនប្រមាណជិត៦០០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ កម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ និងបទបញ្ជា ៦ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ល។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានមានប្រសាសន៍ឱ្យដឹងថា ការផ្សព្វផ្សាយនេះនឹងបន្តធ្វើទូទាំងប្រទេស រហូតដល់ចុងខែតុលា ដើម្បីឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថជ្រួតជ្រាបទាំងអស់គ្នានូវខ្លឹមសារដូចបានរៀបរាប់ខាងលើ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ផ្សព្វផ្សាយនិងអប់រំចិត្តសាស្ត្រដល់អាវុធហត្ថ
- Post author:Eng Hy
- Post published:September 3, 2015
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់
You Might Also Like

សោភ័ណ្ឌភាព ហេដ្ឋារចនាសម្ព័ន្ធ គឺជាចំណុចដ៏សំខាន់ ដែលបញ្ជាក់ពី ការយកចិត្តទុកដាក់ ក្នុងកិច្ចការងារ

ឧត្តមសេនីយ៍ទោ នាង សុជីវី បើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ !

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួបលើកទី២៦ ទិវាកងរាជអាវុធហត្ថ និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យក្រុមការងារយកសំណាក

លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ ដឹកនាំប្រជុំប្រុងប្រៀបពិនិត្យការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តសៀមរាប









