You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃនប់ បានប្រគល់ម៉ូតូម៉ាក Wave ពណ៌ក្រហម ជូនម្ចាស់កម្មសិទ្ធិវិញ ដែលបាត់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រោយពីបានធ្វើការដកហូតពីទីតាំងដែលជនសង្ស័យលួចយកទៅលក់ ស្ថិតនៅភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានប្រាប់ឲ្យដឹងថាករណីបាត់ម៉ូតូម៉ាក Wave ពណ៌ក្រហម គ្មានស្លាកលេខ ដែលបាត់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង០៨:៥០នាទី នៅចំណុចរោងដាក់ម៉ូតូរបស់ក្រុមហ៊ុន FPZ  តំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីបានទទួលព័ត៌មាននេះ សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតស្រាវជ្រាវតាមដានមុខសញ្ញាជាច្រើនថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ខែម ធាង ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង១៧:៤០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

 

ចំណែកម៉ូតូម៉ាក Wave ពណ៌ក្រហម គ្មានស្លាកលេខ ដែលជនសង្ស័យបានលួចយកទៅលក់ សមត្ថកិច្ចអាវុធហត្ថស្រុកព្រៃនប់ បានដកហូត ប្រគល់ជូនម្ចាស់ដើមវិញ។

 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។