Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ ឃាត់ខ្លួនអនីតិជនម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច
កំពង់ធំៈ នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានធ្វើការឃាត់ខ្លួនអនីតិជនម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច ស្ថិតនៅចំណុចភូមិស្វាយ ឃុំមានរឹទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
បើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ រស់ រ៉ក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជាំស្វាយ ឃុំមានរឹទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ភ្នាក់ងារដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា នៅមុខកម្លាំងកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតុហេតុ រូបគេបានគាស់ផ្ទះជនរងគ្រោះឈ្មោះ សន យ៉ាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិឃុំកើតហេតុខាងលើ ដើម្បីយកសម្ភារៈមួយចំនួនរួមមានៈ
០១. ស្រាបៀរអានឆឺ ចំនួន០១កេះ
០២. ទឹកបាកាស ចំនួន០២កេះ
០៣. ទឹកគោជល់ ចំនួន០១កេះ
០៤. បារីនិងដែកកេះមួយចំនួន។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសណ្តាន់ បានកសាងសំណុំរឿង បញ្ចូនទៅបញ្ជាការដ្ឋានខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី។



