Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីផ្សព្វផ្សាយ ផែនការណែនាំ
កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៤ និង១០នាទីរសៀល ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីផ្សព្វផ្សាយ ផែនការណែនាំ និង ចាត់តាំងអនុវត្តគោលការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការការពារ និងអភិរក្ស ធនធានធម្មជាតិនៅកម្ពុជា ឧទ្ទេសនាមដោយលោកវរសេនីយ៍ត្រី យាន រ៉ាម៉ូ និងផ្សព្វផ្សាយឯកសារ យន្តការគ្រប់គ្រងដឹកនាំបញ្ជា និងការអនុវត្ត ការងារព័តិមាន សន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើស ឧទ្ទេសនាម ដោយលោកវរសេនីយ៍ឯក ស្រី ស៊ីថា និងលោកវរសេនីយ៍ទោ ហង្ស សុជាតិ និងដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការស្រុក ក្រុង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សរុបចំនួន៩៥នាក់។







