កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថ ឆ្នាំ២០២១ និងទិសដៅផែនការ និងផ្សព្វផ្សាយផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងផ្សព្វផ្សាយ(ឯកសារ ព្រឹត្តិការឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា) ។