You are currently viewing បុរសវ័យកណ្តាលម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច

បុរសវ័យកណ្តាលម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច

សៀមរាបៈ បុរសវ័យកណ្តាលម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច។ បើតាមប្រភពពត៌មានអោយដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ផ្ទះសំណាក់ អុឹង ឡុង ស្ថិតនៅភូមិដកពោធ៌ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ស្រុន រតនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករផ្ទះសំណាក់ អុឹង ឡុង ស្ថិតនៅភូមិដកពោធ៌ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គាត សុខលាង ភេទស្រី អាយុ៥៨ឆ្នាំ ដែលត្រូវជាម្ចាស់ផ្ទះសំណាក់ខាងលើ ដែលបានចោទប្រកាន់ទៅលើជនសង្ស័យថា បានលួចទ្រព្យសម្បត្តិរបស់គាត់។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យរួចមក ជនសង្ស័យក៏បានសារភាពប្រាប់កម្លាំងកងរាជអាវុធហត្ថថា រូវគេពិតជាបានលួចនូវទ្រព្យសម្បត្តិ ដូចជាការចោទប្រកាន់ពិតប្រាកដមែន។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមអោយដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ប្រាក់រៀល ចំនួន ៣ ០០០ ០០០រៀល
០២. ប្រាក់ដុល្លា ចំនួន ៧០០ដុល្លា
០៣. លុយបាត ចំនួន ៤០០០ពាន់បាត
០៤. ខ្សែដៃពេជ្រ ០១ខ្សែ
០៥. ខ្សែកផ្លាទីន ០៣ខ្សែ
០៦. ជញ្ជៀនពេជ្រ ចំនួន០៥វង់
០៧. ក្រវិល ចំនួន០៦គូរ
០៨. ទូរសព្ទ័ ចំនួន០៤គ្រឿង។

ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ប្រគល់ជូនម្ចាស់ដើមវិញ។
%e1%9f%a9%e1%9f%a8

%e1%9f%a9%e1%9f%a9