Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ផ្តល់ឱសថ ចំនួន២៤មុខ សម្រាប់ព្យាបាលជម្ងឺ ជូនដល់ បងប្អូនកងរាជអាវុធហត្ថខេត្តកណ្តាល
កណ្តាលៈ ដោយគោរពតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវយកចិត្តទុកដាក់ លើសុខភាព ជីវភាព បងប្អូនកងរាជអាវុធហត្ថដែលនៅក្រោមឱវាទ លោក ឧត្តមសេនីយ៍ត្រី
សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានឧបត្ថមថវិការផ្ទាល់ខ្លួន ជូនការិយាល័យសុខាភិបាល កងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីទិញឱសថ សម្រាប់ព្យាបាលជម្ងឺ ជូនដល់ បងប្អូនកងរាជអាវុធហត្ថខេត្តកណ្តាលអោយទាន់ពេលវេលា។ ក្នុងនោះដែរ ឱសថ ដែលបានទិញនោះមានចំនួន ២៤មុខ ស្មើ១០៦ប្រអប់ ដែលចំណាយថវិកាចំនួន៨៥១០០០រៀល។



