ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារជំនាញកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសរសេរតួនាទី-ភារកិច្ច រៀបចំរចនាសម្ព័ន្ធ ក្របខ័ណ្ឌចាត់តាំង និងគ្រឿងបំពាក់កងរាជអាវុធហត្ថ អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយក្រុមការងារសិក្សាស្រាវជ្រាវសរសេរតួនាទី-ភារកិច្ច រៀបចំរចនាសម្ព័ន្ធ ក្របខ័ណ្ឌចាត់តាំង និងគ្រឿងបំពាក់កងរាជអាវុធហត្ថ តាមរយៈកម្មវិធី ZOOM ។