Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយ ផែនការណែនាំ
ស្វាយរៀងៈ នៅវេលាម៉ោង១៤ និង២០នាទីរសៀល ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយ ផែនការណែនាំ និង ចាត់តាំងអនុវត្តគោលការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការការពារ និងអភិរក្ស ធនធានធម្មជាតិនៅកម្ពុជា ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការស្រុក ក្រុង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង សរុបចំនួន២៣នាក់។
ក្នុងកិច្ចប្រជុំនេះលោកមេបញ្ជាការរង បានលើកឡើសង្កត់ធ្ងន់ទៅលើការងារជាសំខាន់ៗដូចជាៈ
០១. ត្រៀមកម្លាំងការពារនិងទប់ស្កាត់រាល់សកម្មភាពដែលកើតឡើង
០២. ស្ដីពី គោលការណ៍របស់កងរាជអាវុធហត្ថ
០៣. អស់លោកក្រោយពីបានទទូលការផ្សព្វផ្សាយនាពេលនេះត្រូវយកទៅផ្សព្វផ្សាយបន្តតាមអង្គភាពសម៉ី គឺសេនាធិការដ្ឋាន មន្ទីរនិង
មូលដ្ឋាន ក្រុង ស្រុកអោយបានដល់នាយ នាយរងអាវុធហត្ថគ្រប់ៗរូប។




