កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង និងជាអនុប្រធានក្រុមការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រីសាក់ សារ៉ាង មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំប្រជុំវាយតម្លៃលទ្ធផលការធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ ទូទាំងអង្គភាពកងរាជអាវុធហត្ថខេត្ត ប្រចាំឆ្នាំឆ្នាំ២០២១។