You are currently viewing យុវជនមួយក្រុមមានគ្នាចំនួន០៥នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

យុវជនមួយក្រុមមានគ្នាចំនួន០៥នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

សៀមរាបៈ យុវជនមួយក្រុមមានគ្នាចំនួន០៥នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ សហកហារជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន នៅវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមប្រភពពត៌មានពី មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះៈ
០១. ភឿ សុីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប
០២. ឈឿម សុីណាត ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកាត់ដេរ ទីលំនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប
០៣. វុធ វី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ទីលំនៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
០៤. ស៊ូវ៉ាន់ គឹមលាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប
០៥. សឿង ម៉ាន់អុី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។

មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៥៦ក្រាម
០២. ទូរស័ព្ទចំនួន ០៦គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
e1

e2