Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ឯក សេង សុង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ត្រួតពិនិត្យ ជំនាញផែនការងារភស្ភុភា និងសម្ភារៈបច្ចេកទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង
ស្វាយរៀងៈ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធី ផ្សព្វផ្សាយ ត្រួតពិនិត្យ ជំនាញផែនការងារភស្ភុភា និងសម្ភារៈបច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនភស្ភុភា បច្ចេកទេស និងមានការចូលរួមពីរស្នងការ ស្នងការរង
នាយការិយាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការស្រុក ក្រុងទាំង៨ ចំនួន ចូលរួមសរុបទាំងអស់ចំនួន៧៤នាក់៕






