Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ឯក សេង សុង អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ត្រួតពិនិត្យ ជំនាញផែនការងារធានា ភស្ភុភានិងសម្ភារៈបច្ចេកទេស
ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធី ផ្សព្វផ្សាយ ត្រួតពិនិត្យ ជំនាញផែនការងារធានា ភស្ភុភានិងសម្ភារៈបច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនភស្ភុភា បច្ចេកទេស និងមានការចូលរួមពីសំណាក់លោកស្នងការរង នាយការិយាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ រួមទាំងមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ និងមេបញ្ជាការស្រុក ក្រុង ស្នាក់ការសន្តិសុខ ចូលរួមសរុបចំនួន៤៧នាក់៕




