មណ្ឌលគិរី៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថបានស្រាវជ្រាវរកឃើញឈើល្មើសចំនួន២៩៤៩កំណាត់ ដែលជាប្រភេទឈើលេខ១ នៅក្នុងព្រៃ ស្ថិតនៅចំណុចភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនៅតែបន្តបេសកកម្មរបស់ខ្លួន តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ០៩ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។