Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថ តែងតែចូលរួមចំណែក ជួយការងារសង្គម ដើម្បីភាពរីកចំរើន
កណ្តាលៈ កម្លាំងកងរាជអាវុធហត្ថ តែងតែចូលរួមចំណែក ជួយការងារសង្គម ដើម្បីភាពរីកចំរើន ជាក់ស្តែងនៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ដឹកនាំដោយលោកអនុសេនីយ៍ឯក សៀង វណ្ណឆៃ
មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកៀនស្វាយ បានដឹកនាំក្រុមការងារ ចេញធ្វើសកម្មភាព ជួយសង្គម ដោយចុះស្តារប្រឡាយ ស្ថិតនៅចំណុចស្ពានព្រែកហ៉ាស់ ស្ថិតនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។




