You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានជួយ និងដឹកបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេទៅកាន់មន្ទីរពេទ្យបង្អែក

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានជួយ និងដឹកបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេទៅកាន់មន្ទីរពេទ្យបង្អែក

រតនគីរី៖ ដោយមានការណែនាំ និងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងកិច្ចការងារជួយសង្គ្រោះប្រជាពលរដ្ឋទីទាល់ក្រ និងរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ជាក់ស្តែងនាព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានជួយ និងដឹកបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេ ចំនួន ០១នាក់ ពីមណ្ឌលសុខភាពបរខាំស្រុកអូរយ៉ាដាវ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ។

ស្រ្តីឈឺពោះឆ្លងទន្លេរមានឈ្មោះ រម៉ាម ផ្យ៉យ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចារ៉ាយទីលំនៅបច្ចុប្បន្នរស់នៅភូមិស៊ើង ឃុំស៊ើង ស្រុកបរកែវ។