Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន
តាកែវៈ នៅវេលាម៉ោង១៥ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចក្នុងភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
បើតាមប្រភពពត៌មានពី លោកវរសេនីយ៍ត្រី ជុំ ស៊ីប៉ូ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឆោម សេនា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើទៅបានដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ និងបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់
០២. ទូរស័ព្ទចំនួន ០៦គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង
០៤. លុយចំនួន១២ម៉ឺនរៀល
០៥. ដាវចំនួន០២ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។


