Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានរៀបចំពិធី ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងផ្ទេរភារកិច្ច
ស្វាយរៀង: នៅវេលាម៉ោង១៥ និង៣០ រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានរៀបចំពិធី ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងផ្ទេរភារកិច្ច ជូន លោក អនុសេនីយ៍ទោ ប៊ូ ម៉ារុន អត្តលេខ ២២២៤៨០ បច្ចុប្បន្នជា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត
ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ញូង សំអឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរ លោកនាយការិយាល័យ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង សរុបចំនួន១៥នាក់៕



