You are currently viewing ឧត្តមសេនីយ៍ត្រី លី ឡាដា ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការ ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ឧត្តមសេនីយ៍ត្រី លី ឡាដា ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការ ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការ ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងព្រឹត្តិការណ៍ជាតិ អន្តរជាតិ ដល់នាយ នាយរងអាវុធហត្ថខេត្ត។ ដោយឡែក នៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការ ក៏បានធ្វើការផ្សព្វផ្សាយដល់ នាយ នាយរង គ្រប់ៗគ្នាផងដែរ។