ភ្នំពេញៈ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម កម្លាំរាជអាវុធហត្ថខណ្ឌដង្កោ បានដាក់កម្លាំង ដើរល្បាតការពារសន្តិសុខ និងចុះអនុវត្តន៍ទៅលើអ្នកប្រើប្រាស់វិទ្យុទាក់ទង និងសម្លៀកបំពាក់ឯកសណ្ឋានរបស់កម្លាំង ដោយគ្មានច្បាប់ បានធ្វើឡើងកាលពីវេលាម៉ោង៧
រហូតដល់ម៉ោង១១ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវបេតុងលេខ២១៧ ចំការដូង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្លាំងរាជអាវុធហត្តមូលដ្ឋានខណ្ឌដង្កោ បានប្រាប់ភ្នាក់ងារ GRK News អោយដឹងថា ដោយទទួលបានបញ្ជារដោយផ្ទាល់ពីសំណាក់ ឯកឧត្តម មេបញ្ជាការ រាជធានីភ្នំពេញ បានដាក់បទបញ្ជា ទៅដល់មេបញ្ជាការទាំង១២ខណ្ឌក្នុងរាជធានីពេញ ទាំងមូល ទើបកម្លាំងរាជអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះធ្វើការត្រួតពិនិត្យទៅលើអ្នកដែលគ្មានភារៈកិច្ចមិនមែនជាកម្លាំងសមត្ថកិច្ចហើយបានប្រើប្រាស់វិទ្យុទាក់ទង និងបិទស្ទិកឃ័រ កងរាជអាវុធហត្ថ និងសម្លៀកបំពាក់ឯកសណ្ឋានជាយោធាដោយពុំមានច្បាប់អនុញ្ញាត។ ហើយជាលទ្ធិផលសមត្ថកិច្ចបានធ្វើការដកហូតបានឯកសណ្ឋានយោធារួមមានអាវប៉ារ៉ាចំនួន០១មួកចំពុះទាដែលមានឡូហ្គោកងរាជអាវុធហត្ថចំនួន០១ ខោប៉ារ៉ាចំនួន០៤ បិទស្ទឹកឃរ័ឡូហ្គោ នៅលើម៉ូតូចំនួន០១។ សម្លៀកបំពាក់ទាំងនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានយកមករក្សាទុក នៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ហើយកងកម្លាំងរាជអាវុធហត្ថមិនបានធ្វើការឃាត់ខ្លួនអ្នកដែលប្រើប្រាស់ឯកសណ្ឋានរបស់កងរាជអាវុធហត្ថនោះទេ គ្រាន់តែបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកទាំងនោះ អោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានជាធម្មតាវិញ៕
