ព្រះវិហារៈ ក្រៅពីការងារបង្ការ បង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់ផងដែរចំពោះការងារមនុស្សធម៌ ជាក់ស្តែងនៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់តាំងក្រុមពេទ្យកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំដោយ លោកវរសេនីយ៌ឯក ប៊ូ គឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្ថិតនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ
ខេត្តព្រះវិហារ៕
