កណ្តាល៖ រសៀលថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារប្រជុំបូកសរុបលទ្ធផលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ Vaccine Astrazeneca) ជូនដល់យោធិន និងក្រុមគ្រួសារយោធិន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល។