បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយទឹកបរិសុទ្ធវីតាល់ចំនួន៤០០កេស ពីលោកស្រី សោម លាភភា និងស្វាមី នាយិកាក្រុមហ៊ុនភីភីអាយអិន អ៊ិនធឺណេត ឯ.ក (PPIN INTENET CO.,LTD,) ជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីទុកប្រើប្រាស់តាមតម្រូវការក្នុងការបំពេញបេសកកម្មបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងអំណរគុណដល់នាយកក្រុមហ៊ុន និងក្រុមហ៊ុនភីភីអាយអិន អ៊ិនធឺណេត ទទួលបាននូវសុខភាពល្អ រកស៊ីទទួលទានមានបាន និងជៀសឱ្យផុតពីជំងឺកូវីដ-១៩ ព្រមទាំងនាំគ្នាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារផងដែរ ៕