Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីល្បែងស៊ីសងដោយខុសច្បាប់
សៀមរាបៈ នៅវេលាម៉ោង១៥ និង៣០ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីល្បែងស៊ីសងដោយខុសច្បាប់ (កន្ទុយលេខ) ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពត៌មានពី លោកវរសេនីយ៍ទោ ថា ដាលុច មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ តែម វ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួន រួមមានៈ
០១. ម៉ាស៊ីនកត់ឆ្នោត០១គ្រឿង
០២. ទូរសព្ទ័ចំនួន០១គ្រឿង
០៣. ឯកសារកត់ឆ្នោតមួយចំនួនធំ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

