បន្ទាយមានជ័យៈ នៅវេលាម៉ោង១៤ និង២០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំ មេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធានអនុប្រធានមន្ទីរ និងនាយ នាយរងការិយាល័យ និងមេបញ្ជាការក្រុង ស្រុកជាច្រើននាក់ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឃួន ប៊ុនហួន ទីប្រឹក្សាក្រសួងមហាផ្ទៃ
ដែលទទួលមរណ:ភាព នៅវេលាម៉ោង០៦ និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធ ស្ថិតនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី និងសហការី បានចូលរួមក្នុងកម្មវិធីបុណ្យសព ថវិកាចំនួន ១.៦៥០.០០០រៀល (១លាន៦សែន៥ម៉ឺនរៀល)។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងជួយឧបត្ថមថវិកា៣០ម៉ឺនរៀលដល់ លោក ឈុន ឈឿន ភេទប្រុស អាយុ៧២ឆ្នាំ អតីតនិវត្តន៍ជន យោធាខេត្តបន្ទាយមានជ័យ ដែលមានជម្ងឺសម្រាកព្យាបាល នៅផ្ទះស្ថិតនៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ។