Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់លើសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ
ភ្នំពេញៈ ដោយគោរពតាមបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវយកចិត្តទុកដាក់ លើសុខទុក្ខ
របស់បងប្អូនប្រជាពលរដ្ឋជាសំខាន់ និងដោយមានការយកចិត្តទុកដាក់ដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រៀង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែជួយឧបត្ថម្ភជាសម្ភារៈ និងថវិការ ដល់ចាស់ជរា គ្មាទីអាស្រ័យកន្លងមក។
ជាក់ស្តែងនៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ
របស់ លោក ឧត្តមសេនីយ៌ឯក រ័ត្នស្រៀង រួមមានថវិកា និងសម្ភារៈមួយចំនួន ទៅសួរសុខទុក្ខចាស់ជរាគ្មានទីពឹង នៅភូមិអង្គាបុស្ស សង្កាត់ កោះពងសត្វ ក្រុងសិរិសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលពួកគាត់បានទទួលការជួយឧបត្ថម្ភប្រចាំខែ ពីលោក ឧត្តមសេនីយ៌ឯក រ័ត្នស្រៀង មានរយះពេល០៦ឆ្នាំមកហើយ៕




