Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនយុវជនស្រី-ប្រុស មួយក្រុមមានគ្នាចំនួន០៨នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន
សៀមរាបៈ នៅវេលាម៉ោង១៦ និង១០ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនយុវជនស្រី-ប្រុស មួយក្រុមមានគ្នាចំនួន០៨នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុច ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពត៌មានពីលោកវរសេនីយ៍ត្រី ថា ដាលុច បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងអស់នោះ គឺស្របពេលដែលពួកគេកំពុងជួបជុំគ្នាសេពគ្រឿងញៀ នៅចំណុចកើតហេតុខាងលើ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៤កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៩២ក្រាម
០២. ទូរស័ព្ទចំនួន១២គ្រឿង
០៣. ដាវចំនួន០២ដើម។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែម កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។


