ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពី នីតិវិធីនៃការស្នើសុំ
និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើអោយការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត និងសភាពការណ៍ជាតិថ្មីៗ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តំណាង លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយ នាយរងការិយាល័យ និងពលអាវុធហត្ថកងរាជអាវុធហត្ថខេត្តចំនួន ៦៥នាក់។