កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ហូ ច័ន្ទគង្គា នាយកក្រុមហ៊ុន គង្គា អេហ្គ្រី ខលធឺរ័ល និងថេកណឡជី ឯ.ក រួមជាមួយសហការី បាននាំយកអំណោយរួមមានអង្ករទម្ងន់៥០០គីឡូក្រាម, មី១០កេសធំ, ត្រីខ៥កេស, ទឹកត្រី១០យួរ និងទឹកស៊ីអ៊ីវ១០យួរ ប្រគល់ជូនបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ ដល់លោកនាយកក្រុមហ៊ុន និងសហការី ព្រមទាំងគ្រួសារ សូមឱ្យក្រុមហ៊ុនជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ មានសុខភាពល្អ និងសិរីសួស្តីជ័យមង្គល សុភមង្គលក្នុងក្រុមគ្រួសារ រកទទួលទានមានបាន និងជួបប្រទះនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។