Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អំណោយ ឧបត្ថម្ភ របស់ នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានបើកជូនដល់កងរាជអាវុធហត្ថនារី រួចរាល់ហើយ
ភ្នំពេញៈ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅស្នងការភស្តុភារ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំចែកស្បែកជើង ជូនដល់កងរាជអាវុធហត្ថនារីចំនួន៦៩នាក់ មកពីតាមបណ្តាស្នងការទាំង០៨ និងកងអន្តរាគមន៍ចំណុះអោយបញ្ជាការដ្ឋាន
កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅក្នុងការបែងចែកនោះដែរ ដោយមានការដឹកនាំពីលោកវរសេនីយ៍ឯក ស្វាយ សូដា នាយការិយាល័យផែនការ នាយកដ្ឋានផ្គត់ផ្គង់ក្រសួងការពារជាតិ និងក្រុមការងារបានរៀបចំចែកជូនក្នុងមួយនាក់បានស្បែករជើង២គូរគឺៈ ស្បែកជើងករខ្លីមួយ(ជាគោលការរបប) និងស្បែកជើងករវែងមួយទៀតជា អំណោយ ឧបត្ថម្ភ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕





