You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងឈរជើងប្រចាំការគោលដៅចត្តាឡីស័ក

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងឈរជើងប្រចាំការគោលដៅចត្តាឡីស័ក

ព្រះសីហនុ៖ ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃនប់ ដែលឈរជើងប្រចាំការគោលដៅចត្តាឡីស័ក ២៤ម៉ោង/២៤ម៉ោង អនុវត្តតាមបទបញ្ជា សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងសេចក្តីសម្រចរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ លោក មេបញ្ជាការ បាននាំយកអំណោយមានអង្ករចំនួន ២០បេតូច, ទឹកបរិសុទ្ធចំនួន ៣០កេស, មីចំនួន០២កេសធំ, ត្រីខ ចំនួន ០១កេស, មេក្រូបំពងសម្លេងចំនួន០១, ស្រោមដៃចំនួន ១៥គូរ, ដបបាញ់ទឹកអាកុល ចំនួន ០២, ម៉ាស់ចំនួន ៣,០០០ និងថវិកាចំនួន ២,០០០,០០០រៀល ប្រគល់ជូនដល់ គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ សម្រាប់យកទៅចាត់ចែងដោះស្រាយ និងប្រើប្រាស់តាមតម្រូវការចំពោះមុខ។
 
នាឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានផ្តាំផ្ញើក្រើនរំលឹកដល់កងកម្លាំងកងរាជអាវុធហត្ថ ដែលប្រចាំការនៅទីនេះ ត្រូវបន្តការយកចិត្តទុកដាក់ ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយចូលរួមសហការយ៉ាងជិតស្និតជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ផ្អែកលើគោលការណ៍ច្បាប់ជាមូលដ្ឋាន មានវិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ ក្នុងនាមជាមន្រ្តីប្រតិបត្តិច្បាប់។