ត្បូងឃ្មុំ ៈ វេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ដែលនឹងអញ្ជើញចុះមកសួរសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ខាងមុននេះ និងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងសម័យប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ៥៩នាក់៕