Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន
តាកែវៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន កាលពីវេលាម៉ោង០២ និង៣០នាទី ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចនៅភូមិ អង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តតាកែវ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះៈ
០១. សំ ចាន់ចរិយា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិត្រពាំងគាត ឃុំពោធិអង្ក្រង ស្រុកបសេដ្ឌ ខេត្តកំពង់ស្ពឺ
០២. ឡុង តុលា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ក្រៅឯម ឃុំពពែល ស្រុកត្រាំកក់ ខេត្តតាកែវ។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ ដែលមានទម្ងន់ ៤.២០ក្រាម
០២. ម៉ូតូចំនួន ០១គ្រឿង
០៣. ទូរស័ព្ទដៃចំនួន ០១គ្រឿង
០៤. ប្រាក់រៀលសរុបចំនួន ៨៩ម៉ឺនរៀល
០៥. ប្រាក់ដុល្លាសរុបចំនួន ១១០ដុល្លា
០៦. កាបូបដាក់លុយចំនួន ០១
០៧. ឧបករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួន
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕



