Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីលួច
ព្រះសីហនុៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីលួច ស្ថិតនៅចំណុច ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ មានឈ្មោះ ចាន់ វណ្ណនិត ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង ពីជនសង្ស័យរួមមានរថយន្តម៉ាក Lexus rx300 ចំនួន០១គ្រឿងផងដែរ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។




