អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់ចត្តាឡីស័កនៅក្នុងស្រុករមាសហែក និងបានណែនាំលោកអភិបាលស្រុករមាសហែក ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការងារនេះ ត្រូវតែទទួលខុសត្រូវ មើលថែបងប្អូនពលករ និងប្រជាពលរដ្ឋ ដែលត្រូវធ្វើការចត្តាឡីស័ក ទាំងការដឹកជញ្ជូន ការស្នាក់នៅ ការហូបចុក ។ល។