Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយ ស្តីអំពីនីតិវិធីស្តង់ដា (SOP)
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា ស្នងការរង ស្នងការដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពីនីតិវិធីស្តង់ដា (SOP) សម្រាប់ស៊ើបអង្កេតសំអាងនៃបទល្មើស ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងផ្សព្វផ្សាយសភាពការជាតិ អន្តជាតិ ការវិវត្តន៍ព្រឹត្តិការណ៍ថ្មីៗ ដោយមានការចូលរួមពីលោក នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមានភ្ជាប់តាមរយៈប្រព័ន្ធ Zoom ផងដែរ។







