ក្រចេះ៖ នៅព្រឹកថ្ងៃ​​ទី០៣ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ចំនួន ៤៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រស់ សារ៉េត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សហការជាមួយ មន្ត្រីរដ្ឋបាលស្រុកចិត្របុរី បានចុះ​ជួយ​ប្រមូល​ផល​ពោត​របស់​ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ នៅភូមិកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ ដោយជួយប្រមូលផលពោតបានចំនួន ១០តោន លើផ្ទៃដី ៣.៥ ហិតា ។