ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧

ត្បូងឃ្មុំ: ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ចកងរាជអាវុធហត្ថឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ សរុបចំនួន៥៦នាក់។ ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៏ត្រី វ៉ា សារិទ្ធ បានដាក់ផែនការអោយបណ្តាមន្ទីរ ការិយាល័យជំនាញ អង្គភាពក្រុង ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តការក្តាប់ពត៌មាន ស្រាវជ្រាវមុខសញ្ញបទល្មើស ឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច ឆក់ ជាពិសេសមុខសញ្ញាចែកចាយគ្រឿងញៀន ហើយពង្រឹងបន្ថែមលើការងារ បង្ក្រាបឲ្យខានតែបានក្នុងទិសដៅចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពអោយបានល្អប្រសើរ ព្រមទាំងត្រៀម កម្លាំងអោយបានរួចរាល់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយកើតឡើងក្នុងរដូវវស្សានេះ៕

Read More »

ក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ មន្ត្រីកងរាជអាវុធហត្ថខេត្ត កំពុងសម្រាកព្យាបាលជំងឺ

កំពង់ស្ពឺៈ នៅព្រឹថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ បាននាំយកសម្ភារៈ និងថវិកាមួយចំនួន ជូនដល់ មន្ត្រីកងរាជអាវុធហត្ថខេត្ត ចំនួន០២រូប ដែលកំពុងសម្រាកព្យាលជំងឺ នៅមន្ទីរពេទ្យ និងនៅផ្ទះ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧

ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការ សន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តសរុប ចំនួន៦៩នាក់។

Read More »

ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះផ្សព្វផ្សាយ ពង្រឹងកាងារសន្តិសុខ និងស្រាវជ្រាវ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកាងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ ជាគណៈប្រតិភូ លោកមេបញ្ជាការខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្ត សរុបចំនួន៨៥នាក់។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧

រតនគិរី: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ និងនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧

ឧត្តរមានជ័យ : នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងែទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ឋ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ និងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត សរុបចំនួន ៦៦នាក់ ។

Read More »

នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលជួបពិភាក្សាការងារ ជាមួយនឹងប្រតិភូកងទ័ពវៀតណាម

ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលជួបពិភាក្សាការងារ ជាមួយនឹងប្រតិភូកងទ័ពវៀតណាម ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ង្វៀន ហ៊ីវហ៊ុង អនុស្នងការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

Read More »

តំណាង នាយឧត្តមសេនីយ៍ សៅ សុខា នាំយកថវិកាប្រមាណ ៣៦លានរៀល ទៅជូនគ្រួសារអាវុធហត្ថ ដែលបានទទួលមរណៈភាព

ភ្នំពេញៈ នៅព្រឹកទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន៣៦លានរៀល ទៅជូនគ្រួសារសព លោកវរសេនីយ៍ឯក ឈន សុផៃ នាយរងការិយាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥១ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅភូមិកំពង់ទួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

Read More »

ឧត្តមសេនីយ៍ឯក វង្ស ពិសេន ចុះត្រួតពិនិត្យ កម្លាំងកងរាជអាវុធហត្ថ ត្រៀមរៀបចំពិធីខួបកំណើត កងរាជអាវុធហត្ថលើកទី២៤ (១៤ កក្កដា ១៩៩៣- ១៤ កក្កដា ២០១៧)

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២១០៧ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការហ្វឹកហ្វឺនកម្លាំងកងរាជអាវុធហត្ថត្រៀមអបអរសាទរខួបលើកទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ ១៤ កក្កដា ២០១៧។

Read More »

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទី ភារកិច្ចនិងការងារឆមាស១ និងទិសដៅឆមាស២ ឆ្នាំ២០១៧

កំពង់ស្ពឺៈនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាស១ និងទិសដៅឆមាស២ឆ្នាំ ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ មេបញ្ជាការ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ សរុបចំនួន៩០នាក់។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ លើកទិសដៅបន្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៧

សៀមរាបៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ លើកទិសដៅបន្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ លើកទិសដៅបន្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៧

តាកែវៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ លើកទិសដៅបន្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្ត សរុបចំនួន៨០នាក់។ ក្នុងពិធីនោះដែរ ក៏មានការប្រគល់លិខិតសរសើរ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយ នាយរងអាវុធហត្ថ ចំនួន៣៩រូបផងដែរ។

Read More »

ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះផ្សព្វផ្សាយ ពង្រឹងកាងារសន្តិសុខ និងស្រាវជ្រាវ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកាងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។

Read More »

នាយឧត្ដមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាឱកាសដែលកម្ពុជាទទួលបាន មោទនភាពដ៏ធំធេងថ្មីមួយទៀតក្នុងការចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ចូលបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថទាំងអស់ សូមគោរពជូនពរ និង អបរអរសាទរ​យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ បានសម្រេចចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។

Read More »

ថវិកា ប្រមាណ២៨លានរៀល ដែលបានមកពីមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូន គ្រួសារអាវុធហត្ថ ដែលទទួលមរណៈភាព

ភ្នំពេញៈ នៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន២៨លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនាមមនុស្សធម៌ សាមគ្គីភាព និងក្តីសណ្តោសប្រណី នៃមហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនគ្រួសារសព លោកវរសេនីយ៍ត្រី អ៊ុំ ប៊ុនធឿន នាយផ្នែកត្រួតពិនិត្យ ការិយាល័យ អធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤២ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ...

Read More »