ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការដកបទពិសោធន៍ ក្នុងពិធីប្រារព្ធខួបលើកទី២៤ អបអរសាទរ ទិវាកំណើតកងរាជអាវុធហត្ថ និងផ្សព្វផ្សាយ ផែនការ ការពារ ថ្នាក់ដឹកនាំ

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការដកបទពិសោធន៍ ក្នុងពិធីប្រារព្ធខួបលើកទី២៤ អបអរសាទរ ទិវាកំណើតកងរាជអាវុធហត្ថ និងផ្សព្វផ្សាយ ផែនការ ការពារ ថ្នាក់ដឹកនាំ ដែលនឹងអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Read More »

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់

រតនគិរី: នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិអូកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទ ចំនួន០១លើក ស្ថិតនៅចំណុចចុងព្រែកតាសោម ដែលស្ថិតនៅចំណុចភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

Read More »

កីឡានាំមកនូវសុខភាព និងសាមគ្គីភាព

កំពង់ធំៈ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីបេីការប្រកួតបាល់ទាត់ដណ្តេីមពានរង្វាន់ កងរាជអាវុធហត្ថខេត្ត ដេីម្បីអបអរសាទរខួបទី២៤ ថ្ងៃបង្កេីតកងរាជអាវុធហត្ថ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទី និងមេបញ្ជាការ ក្រុង ស្រុក ជាច្រើនរូបផងដែរ។ សមាសភាពចូលរួមប្រកួត គឺមកពីក្រុមជំរេីសខេត្ត តាមបណ្តា ក្រុង ស្រុក ក្នុងខេត្តកំពង់ធំទាំងមូល។

Read More »

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ និងសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជំរាយ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៏លើទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ១៤.កក្កដា.១៩៩៣.១៤.កក្កដា.២០១៧ ក្រោមវត្តមាន ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពង់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ,អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ,អគ្គរដ្ឋទូត,អ្នកឧញ្ញ៉ា,លោកឧញ្ញ៉ា,ឯកឧត្តម,ឧត្តមសេនីយ៍ និងតាមបណ្តាស្ថាប័នពាក់ព័ន្ធនានាក៏បានអញ្ជើញចូលរួមផងដែរ។

Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់

(ត្បូងឃ្មុំ): នៅវេលាម៉ោង០៤ និង៤៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីជំនាញនៃផ្នែករដ្ឋបាលព្រៃឈើមេមត់ និងនគរបាលខេត្ត បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះផងដែរ កម្លាំងយើង បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ ១. រថយន្ត ០១គ្រឿង ម៉ាក MITSUBISHI ចំណុះ២,៥​តោន ពណ៍ស ពាក់ស្លាកលេខ ស្វាយរៀង 3A-9391 ២. ឈើប្រភេទរាជកុល (ហៅម្រិញ) ចំនួន ១៧ដុំ (ស្មើ ៧,៥៦១ម៉ែត្រត្រីគុណ)។ បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញនៃផ្នែករដ្ឋបាលព្រៃឈើមេមត់ ដើម្បីធ្វើការចាត់ការបន្តតាមនិតិវិធី៕ (អ.ប អ៊ាង ភារៈ)

Read More »

ប្រវត្តិសង្ខេប របស់ កងរាជអាវុធហត្ថ

កងរាជអាវុធហត្ថ ជាភាសាបារាំងគឺ Gendarme ឬ Gendarmerie (The word gendarme comes from the Old French gens d’armes, meaning men-at-arms) មានន័យថាបុរសប្រដាប់ដោយអាវុធ។

Read More »

បុរសម្នាក់ ត្រូវបានឃាត់ខ្លួន សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

តាកែវៈ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាទី បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ឯក ពៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរលាំងក្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

Read More »

ជនសង្ស័យចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន ជាមួយថ្នាំញៀនចំនួន១៩កញ្ចប់

កំពង់ចាមៈ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន១១នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ពន្លាតដែនសមត្ថកិច្ច សហការអនុវត្តដីកាបញ្ជាអោយចាប់ខ្លួន

បន្ទាយមានជ័យ: ទទួលបានគោលការណ៍ណែនាំពី លោកឧត្តមសេនីយ៍ត្រី វ៉ាសារិទ្ធ មេបញ្ជាការ ព្រមទាំងការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក អ៊ាង ភារ: មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ១៤ និង២០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ងួន ចាន់ អនុប្រធានមន្ទីរយុត្តិធម៌ ទទួលបន្ទុកការងារព្រហ្មទណ្ឌ និងដោយមានការសហការពីសំណាក់ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះអនុវត្តដីការ បញ្ជាអោយចាប់ខ្លួន នៅចំណុចភោជនីយដ្ឋានរស្មីភ្នំពេញ(៨៨៨) ស្ថិតក្នុងភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Read More »

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

ព្រះវិហារៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុករវៀង ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ហ៊ុន សារ៉ាវុធ ប្រធានមន្ទីរយុត្តិធម៍ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន នៅវិទ្យាល័យ សម្តេច ហ៊ុន សែន រវៀង ស្ថិតនៅភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

Read More »

នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧

ក្រចេះៈ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ សរុបចំនួន៥២នាក់។

Read More »

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧

ស្វាយរៀងៈ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ សរុបចំនួន៥២នាក់។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថចំនួន៩៥នាក់ ។

Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ជាមួយថ្នាំញៀន ជាង ១គីឡូ

ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ និងចាប់យកបានថ្នាំញៀនបានប្រភេទ ម៉ាទឹកកក ចំនួន១.៣គីឡូក្រាម។

Read More »