ឃាត់ខ្លួនជនសង្ស័យម្នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

ព្រះវិហារៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំប្រជុំជួរ និងដាក់បទបញ្ជាដល់កងអនុសេនាធំចល័ត ទាំង១១គ ចល័ត

សៀមរាបៈ នៅវេលាម៉ោង១៨ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំប្រជុំជួរ និងដាក់បទបញ្ជាដល់កងអនុសេនាធំចល័ត ទាំង១១គ ចល័ត ក្នុងការងារការពារសណ្តាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័តនិងនាយ នាយរងអាវុធហត្ថខេត្តសៀមរាប ជាច្រើនរូបផងដែរ។ (អត្ថបទៈ ម៉ាន់ ដាវីត)

Read More »

ប្រតិភូខេត្តទៀងយ៉ាងនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមជូនពរអង្គភាពកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រណីខ្មែរ

ភ្នំពេញៈ សៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅសាលសវនាកាសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទទួលស្វាគមន៍គណៈប្រតិភូខេត្តគៀងយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោកប្រធានគណៈកម្មការប្រជាជនវៀតណាមខេត្តទៀងយ៉ាង ជូនពរអង្គភាពកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រណីខ្មែរ។ ​

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើពិធីសូត្រមន្ដសូមសិរីសួស្តី និងពិធីសំណេះសំណាល ដល់មន្ដ្រីអាវុធហត្ថចូលនិវត្តន៍

បាត់ដំបងៈ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណះ មេញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីភាព ក្នងពិធីបួងសួងក្រុងពាល និងសូត្រមន្ដសូមសិរីសួស្តី របស់ អគារសេនាធិកាដ្នានថ្មី នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង។ ក្នុងពិធីនោះដែរ ក៏មានការសំណេះសំណាលសាកសួរសុខទុក្ខ ដល់មន្ដ្រីអាវុធហត្ថចូលនិវត្តន៍ចំនួន៧៧នាក់ ដោយម្នាក់ៗទទួលបានអង្ករចំនួន២០គីឡូ មី២កេះតូច ទឹកសុីអុីវទឹកត្រី ទឹកក្រូច១កេះ និងថរិកាចំនួន៨មុីនរៀលផងដែរ។

Read More »

ឈើប្រណិតចំនួន៤០៣កំណាត់ ត្រូវបានរកឃើញ នៅទីតាំងចំនួន០៨កន្លែងផ្សេងៗគ្នា

រតនគិរីៈ ឈើប្រណិតជាច្រើនដុំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងចម្រុះ ដែកដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រីី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី រកឃើញ នៅទីតាំងចំនួន០៨កន្លែងផ្សេងៗគ្នា ស្ថិតក្នុងចំណុចភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

Read More »

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង មានរៀបចំពិធីទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ស្វាយរៀងៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង វេលាម៉ោង១៥ និង០០នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ បានទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ យោធាខេត្តតៃនិញ

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យ អង្គរសង្ក្រាន្ត ឆ្នាំ២០១៧

សៀមរាបៈ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យ អង្គរសង្ក្រាន្ត ឆ្នាំ២០១៧

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១

បន្ទាយមានជ័យ: នៅព្រឹកទី១២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ លើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៧ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយល័យ លោកមេបញ្ជាការ លោកមេបញ្ជាការងមូលដ្ឋាន ក្រុង ស្រុក និងប្រធាន អនុប្រធានសា្នក់ការសន្តិសុខចំនួន១១៥នាក់ បានចូលរួមផងដែរ។

Read More »

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង មានរៀបចំពិធីទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ស្វាយរៀងៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង វេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ បានទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូ យោធាខេត្តឡុងអាង

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័ត ប្រចាំការនៅខេត្តព្រះវិហារ

ព្រះវិហារ: វេលាម៉ោង១៧ និង០០នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័ត ប្រចាំការនៅខេត្តព្រះវិហារ ដែលត្រូវចេញដំណើរទៅបំពេញបេសកកម្ម ក្នុងពិធីអង្គរស្ក្រាន្ត ឆ្នាំ២០១៧ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការចូលរួមពីសំណាក់លោក នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងកម្លាំងកងអនុសេនាធំចល័ត សរុបចំនួន ៤៥នាក់។

Read More »

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ នាយ នាយរងកងរាជអាវុធហត្ថខេត្ត និងបងប្អូន និវត្តជន

កំពង់ឆ្នាំង: វេលាម៉ោង១៥ និង៣០នាទី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ នាយ នាយរងកងរាជអាវុធហត្ថខេត្ត និងបងប្អូន និវត្តជន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីសំណាក់លោក នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ សរុបចំនួន ៩៧ នាក់។

Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរជូនចំពោះនាយទាហាន និងនាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ គ្រិស្តសករាជ២០១៧

Read More »

សំណេះសំណាលផ្តាំផ្ញើ និងឧបត្ថម្ភដល់កម្លាំងកងអនុសេនាធំចល័ត ដែលត្រូវចេញដំណើរទៅបំពេញបេសកកម្ម ក្នុងពិធីអង្គរស្ក្រាន្តនៅខេត្តសៀមរាប

ត្បូងឃ្មុំ: វេលាម៉ោង១៦ និង៣០នាទី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីសំណេះសំណាលផ្តាំផ្ញើរ និងឧបត្ថម្ភដល់កម្លាំងកងអនុសេនាធំចល័តលេខ៦ ប្រចាំការនៅខេត្តត្បូងឃ្មុំ ដែលត្រូវចេញដំណើរទៅបំពេញបេសកកម្ម ក្នុងពិធីអង្គរស្ក្រាន្ត ឆ្នាំ២០១៧ នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីសំណាក់លោក នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ ជំនួយការការិយាល័យហិរញ្ញវត្ថុ និងកម្លាំងកងអនុសេនាធំចល័ត សរុបចំនួន ៣៤ នាក់។

Read More »

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ មេបញ្ជាការរង០២រូប ដែលកំពុងសម្រាកព្យាបាលជំងឺ

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន និងនាយទាហានចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាច្រើនរូប បានចុះសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ឿ សំរឹទ្ធ និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៊ុត សារឿន ជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទៈនៅទីក្រុងភ្នំពេញ ។

Read More »

មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ចេញធ្វើសកម្មភាពមនុស្សធម៌

ស្វាយរៀង : នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ទៅជូនលោកយាយ វង្ស សាបូ អាយុ៨៣ឆ្នាំ មានទីលំនៅ ភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដែលមានជីវភាព ទីទាល់ក្រ ជូបការលំបាក និងបាននាំយកនូវសម្ភារ: មួយចំនួនរួមមានៈ ១. អង្ករ ចំនួន០២បាវតូច ២. មី ចំនួន០១កេសធំ ៣. ទឹកក្រូច ចំនួន០១កេស ៤. ទឹកតែត្រជាក់ ចំនួន០២យួរ ៤. ទឹកត្រី ចំនួន០១យួរ ៥. ត្រីខកំប៉ុង ចំនួន០២យួរ ៦. ស្ក ស ចំនួន០១គីឡូ , អំបិល ០១ គ ក្រ , បីចេង ០,៥គក្រ ៧. ឆ្នាំងដាំបាយ ០១ , វែក ០២ ...

Read More »