នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា

កំពតៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា លើកទិសដៅ ប្រចាំខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ សុផល

Read More »

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ និងជា អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាម ស្តីពីការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០១៧ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពីប្រវត្តិសាស្ត្រ របបដឹកនាំនីមួយៗ របស់ប្រទេសជាតិ ការវិវត្ត នៃសភាពការណ៍នយោបាយជាតិ អន្តរជាតិ ច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីការប្រើប្រាស់អាវុធ ។

Read More »

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជំុកែរបាយការណ៍ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា ឆ្នាំ២០១៧

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំកែរបាយការណ៍ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៏ នាយរងសេនាធិការ ស្នងការ ស្នងការរង តំណាងនាយកសាលាទាំងពីរ នាយការិយាល័យ មេបញ្ជាការ គចល័ត មេបញ្ជាការ វរសេនា និងនាយ នាយរងកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន ៨៦នាក់។

Read More »

ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ប៉ៃលិនៈ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ៃលិន បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ មានឈ្មោះ សឿន នី ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរបោកអ៊ុត រស់នៅភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

Read More »

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ អញ្ជើញចូលជួបសំណេះសំណាល ជាមួយអជ្ញាធរ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូទីប្រឹក្សាកងរាជអាវុធហត្ថបារាំង ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលជួបសំណេះសំណាល ជាមួយអជ្ញាធរ ខេត្តបន្ទាយមានជ័យ។

Read More »

កម្លាំងកងរាជអាវុធហត្ថ ចេញធ្វើសកម្មភាព ចូលរួមកាត់បន្ថយការកើនឡើង នៃគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់ក្នុងសង្គម

ដើម្បីចូលរួមកាត់បន្ថយការកើនឡើង នៃគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់ក្នុងសង្គម ជារៀងរាល់ថ្ងៃ កម្លាំងកងរាជអាវុធហត្ថតាមបណ្តា រាជធានី ខេត្ត និងតាមបណ្តាមូលដ្ឋាន ក្រុង ស្រុក បានចុះជួយសម្រួលចរាចរណ៍ និងការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមដលផ្លូលនានា ដើម្បីបញ្ជៀសអោយបាន នូវការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់អោយបានល្អប្រសើរ។ ទាំងនេះគឺជាកម្មភាព ដែលកម្លាំងកងរាជអាវុធហត្ថ ចេញប្រតិបត្តិការបង្ការ ដោយចុះជួយសម្រួលចរាចរណ៍ និងការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រារព្ធពិធីប្រកាស ការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ

បាត់ដំបងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រារព្ធពិធីប្រកាស ការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

Read More »

ឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធ អញ្ជើញចូលជួបសំណេះសំណាល និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ប្រតិភូទីប្រឹក្សា កងរាជអាវុធហត្ថបារាំង រួមជាមួយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលជួបសំណេះសំណាល និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារមួយចំនួន របស់កងរាជអាវុធហត្ថ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថ

កំពង់ស្ពឺៈ កងរាជអាវុធហត្ថត្រូវតែមានចំណេះដឹងជំនាញ និងត្រូវរៀនសូត្រ ស្តាប់លោកយោធាចារ្យ ស្តាប់គ្រូបង្គោល របស់អង្គភាព និងរក្សាបានតម្លៃគុណធម៏ផងដែរ។ ការលើកឡើងនេះបានធ្វើឡើង ក្នុងពិធីបើកវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថឆ្នាំ២០១៧ ព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ លើកទិសដៅ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

កោះកុងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ លើកទិសដៅ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ សរុបចំនួន៥៨នាក់។

Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនប្រភេទម៉ាទឹកកក ទម្ងន់ជាង១គីឡូ

ស្ទឹងត្រែងៈ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមប៉ាង បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ថាវ ខាំមួន ល:ត:ន:តៃ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិឡាវ រស់នៅភូមិក:ដាន់(ឃីណាក់) ស្រុកមឿខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

Read More »

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង ចុះជួយសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋទីទាល់ក្រ

កំពង់ស្ពឺៈ : ការងារមនុស្សធម៌ គឺផ្នែកមួយដ៏សំខាន់ ដែលកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង បានចុះជួយសាងសង់ផ្ទះទំហំ៦ម៉ែត្រ×៥ម៉ែត្រ ដំបូលប្រក់សង្កសីពណ៌ស ជញ្ជាំងសង្កសីពណ៌ខៀវ ជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន០១គ្រួសារ មានឈ្មោះ ហ៊ល ពៅ ភេទស្រី អាយុ៥៩ឆ្នាំ នៅភូមិត្រពាំងពោធិ៍ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ចេញធ្វើសកម្មភាពមនុស្សធម៌

ស្វាយរៀង :យោងតាមអនុសាសន៍ណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿនក្រើនរំលឹក ដល់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការងារសង្គម ក្រៅពីការងារស្នូល បង្ក្រាប បង្ការ និងសង្គ្រោះ

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា លើកទិសដៅបន្ត ប្រចាំខែសីហា ឆ្នាំ២០១៧

សៀមរាបៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា លើកទិសដៅបន្ត ប្រចាំខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តន៍តួនាទី ភារកិច្ច និងការងារ កងរាជអាវុធហត្ថឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧

ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តន៍តួនាទី ភារកិច្ច និងការងារ កងរាជអាវុធហត្ថឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង ដែលមានការពាក់ព័ន្ធ សរុបចំនួន៨៥នាក់។

Read More »