ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

កំពតៈ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពត បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។

Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋទីទាល់ក្រ

សៀមរាប: ដោយមើឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខបេ៨ ដឹកនាំដោយលោក អនុសេនីយ៍ឯក សុខ ផលភក្តី ប្រធានស្នាក់ការ និងលោក អ៊ុំ ណារី ចៅសង្កាត់ចុងឃ្នៀ បានចុះជួយសាងសង់ផ្ទះទំហំ៣ម៉ែត្រ×៣ម៉ែត្រ ដំបូលប្រក់សង្កសីពណ៌ស ជញ្ជាំងសង្កសី ដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន០១គ្រួសារ មានឈ្មោះ ថាំ រឿប នៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញយុត្តិធម៌ និងសន្តិសុខ

ត្បូងឃ្មុំ: នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញយុត្តិធម៌ និងសន្តិសុខ ដល់នាយ នាយរងកងរាជអាវុធហត្ថឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តំណាងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ និងដោយមានការអញ្ជើញចូលរូមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក នាយ នាយរងកងរាជអាវុធហត្ថជាច្រើនរូបទៀតផងដែរ។

Read More »

ឃាត់ខ្លួន កូនប្រុសតិរច្ឆានម្នាក់ខឺងឪពុកម្តាយស្តីបន្ទោសឲ្យបន្តិចបន្ទួច ស្រាប់តែទាញកាំបិតខ្វែងមកដេញកាប់ឪពុកម្តាយ

បន្ទាយមានជ័យៈ កូនប្រុសតិរច្ឆានម្នាក់ មកពីផឹកស្រាឡើងស្រវឹងមកដល់ផ្ទះវិញ ខឺងឪពុកម្តាយស្តីបន្ទោសឲ្យបន្តិចបន្ទួច ស្រាប់តែទាញកាំបិតខ្វែងមកដេញកាប់ឪពុកម្តាយ និងបំផ្លាញទ្រព្យសម្បត្តិយ៉ាងចាស់ដៃ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌ ធ្វើការឃាត់ខ្លួន។

Read More »

ជនសង្ស័យចំនួន០៦នាក់ ត្រូវបានឃាត់ខ្លួន ជាមួយថ្នាំញៀនចំនួន២៤កញ្ចប់

ក្រចេះៈ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្នួល បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន។

Read More »

មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ នាំយកអំណោយ ទៅជូនប្រជាពលរដ្ឋឋជួបការលំបាក

ក្រចេះ : ការងារមនុស្សធម៌ គឺផ្នែកមួយដ៏សំខាន់ ដែលកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ និងដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្នួល បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ទៅជូនលោកតាទុរគតជន ឈ្មោះ យន្ត័ ពិន អាយុ៨៦ឆ្នាំ រស់នៅភូមិស្រែថ្មីឃំុឃ្សឹម ស្រុកស្មួល ខេត្តក្រចេះ។

Read More »

កងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ ក្នុងស្មារតី សាមគ្គីភាព ជួយគ្នាទៅវិញទៅមក នៅពេលដែលជួបទុក្ខលំបាក

សៀមរាបៈ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប បានចុះសួរសុខទុក្ខ បាននាំយកថវិកាចំនួន១លាន ២១មឺុនរៀល ដែលបានមកពីការចូលរួមរបស់មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ទៅជូនដល់ លោកអនុសេនីយ៍ឯក ហម ចិន មេបញ្ជាការរង មូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ដែលមានកូនជួបគ្រោះថ្នាក់ ចរាចរណ៍ និងកំពុងសម្រាកព្យាលនៅគេហដ្ឋាន។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំពិគ្រោះយោបល់រវាងអយ្យការអម សាលាដំបូងខេត្តតាកែវ

តាកែវៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំពិគ្រោះយោបល់រវាងអយ្យការអម សាលាដំបូងខេត្តតាកែវ ជាមួយ កងរាជអាវុធហត្ថខេត្តតាកែវ។

Read More »

ឧត្តមសេនីយ៍ទោ អឿ សាវ៉ន ធ្វើបទឧទ្ទេសនាម ដល់វគ្គបំប៉នជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ លោក ឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលា កងរាជអាវុធហត្ថកំបូល បានអញ្ជើញធ្វើបទឧទ្ទេសនាម ដល់វគ្គបំប៉នជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

Read More »

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស សូមថ្លែងនូវអំណរគុណចំពោះលោក ស្រេង ដារ៉ា នាយកប្រតិបត្តិអង្គភាពសារព័ត៌មាន Campost ដែលបានផ្សព្វផ្សាយអត្ថបទមួយចំណងជើងថា៖ “៣១ឆ្នាំគត់ បានធ្វើឲ្យជីវិតក្មេងម្នាក់ ប្រែក្លាយខ្លួនទៅជា នាយឧត្តមសេនីយ៍

ភ្នំពេញៈ វាសនាមនុស្សម្នាក់ៗ មិនដូចគ្នាឡើយ ខ្លះលិចអណ្ដែតៗ រីឯខ្លះទៀត អណ្ដែតខ្ពស់ហួសពីការស្មាន តែសម្រាប់សុភមង្គលក្នុងគ្រួសារវិញ ក៏មិនដូចគ្នាដែរ ដោយគ្រួសារខ្លះ មានសេចក្តីសុខ និងល្អូកល្អើននឹងគ្នា តែគ្រួសារខ្លះវិញ ហាក់ដូចជាមិនសូវមានសេចក្តីសុខឡើយ។ អត្ថន័យទាំងនេះ ចង់សបញ្ជាក់ឲ្យឃើញថា មានក្មេងម្នាក់ បានតស៊ូជាច្រើនឆ្នាំ ពីកូនមន្រ្តីយោធា រហូតក្លាយខ្លួនទៅជាមេ និងមានភាពល្បាញល្បី ប៉ុន្តែជីវិតក្នុងគ្រួសារ ហាក់ឯកោ។

Read More »

រំលឹកថ្ងៃចូលទ័ពរបស់ នាយឧត្តមសនីយ៍ សៅ សុខា

ឯកឧត្តម នាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលបម្រើក្នុងជួរកងទ័ពតាំងពីក្មេងវ័យនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ គ្រានោះសម្តេចតេជោ ហ៊ុន សែន ជាមេបញ្ជាការ។ ឯកឧត្តម នាយឧត្តមសនីយ៍ ធ្លាប់មានប្រសាសន៍ថាកាលនោះ ឯកឧត្តម មានតួនាទីជានារសា។ ក្នុងរយៈពេល៣៩ឆ្នាំនេះ ឯកឧត្តម នាយឧត្តមសនីយ៍ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរួមចំណែកក្នុងការបម្រើជាតិ មាតុភូមិកម្ពុជា ដោយមានឆន្ទៈក្លាហាន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Read More »

ជនសង្ស័យចំនួន១១នាក់ ត្រូវបានឃាត់ខ្លួ​ន ជាមួយថ្នាំញៀនចំនួន១៧កញ្ចប់

កំពតៈ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពត បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន១១នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍ការងារ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍ការងារកងរាជអាវុធហត្ថជាមួយ លោកវរសេនីយ៍ទោ មីកាអែល ហ្គីយៀម ទីប្រឹក្សាប្រចាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យសរុបចំនួន១១៥នាក់។

Read More »

បុគ្គលម្នាក់ ដែលតាំងខ្លួនជាឧត្តមសេនីយ៍ទោ ត្រូវបានឃាត់ខ្លួន និងបញ្ចូនទៅតុលាការ

ព្រះសីហនុៈ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បុគ្គលម្នាក់ឈ្មោះ «យូ ណារិន» ដែលតាំងខ្លួនជាឧត្តមសេនីយ៍ផ្កាយ២ នៅបញ្ជាការដ្ឋានអង្គរក្ស ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន ពាក់ព័ន្ធករណីក្លែងបន្លំឈ្មោះថ្នាក់ឧត្តមសេនីយ៍ទោ និងរឿងប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ។

Read More »

ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

តាកែវៈ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាទី បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ នីម ធា ភេទប្រុស អាយុ២០ឆ្នាំ មុខ របរ មិនពិតប្រាកដ រស់នៅភូមិរលាំងក្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

Read More »