ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាមួយថ្នាំញៀនចំនួន១៤កញ្ចប់

បន្ទាយមានជ័យៈ នៅវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីន ទឹកកក១៤កញ្ចប់ មានទម្ងន់៣,៧១ក្រាម, ទូរស័ព្ទដៃចំនួន០៦គ្រឿង, ម៉ូតូ០១គ្រឿង ម៉ាកMSX សេរី២០១៥ ពណ៌ក្រហម លាយខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១N-៨៣៤៧, ដាវសាំម៉ូរ៉ៃ០១ដើម, បំពង់ជក់០១, និងសម្ភារ:សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។

Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ស្ទឹងត្រែងៈ នៅវេលាម៉ោង១៧ និង១៥នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមប៉ាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចស្ពានអូរកាផា ស្ថិតក្នុងភូមិកំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។

Read More »

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករតនមណ្ឌល បង្ក្រាបបទល្មើសគ្រឿងញៀន

បាត់ដំបងៈ នៅវេលាម៉ោង២០ និង០០នាទីយប់ ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករតនមណ្ឌល បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០១លើក ស្ថិតនៅចំណុចភូមិចំការល្មុត ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងធ្វើការចាប់យកនូវវត្ថុតាងមួយចំនូនរួមមានៈ ១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់តូច ២. ម៉ូតូ ចំនួន០២គ្រឿង ៣. ទូរស័ព្ទដៃ ចំនួន០៥គ្រឿង ៤. អាយកូម ចំនួន០១គ្រឿង ៥. កាបូបលុយ ចំនួន០១ និងសម្ភារៈផ្សេងៗមួយចំនួន។

Read More »

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត

ឧត្តរមានជ័យៈ នៅវេលាម៉ោង១៦ និង២០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បានធ្វើការបង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

Read More »

ឧត្តមសេនីយ៍ឯក វង្ស ពិសេន ប្រជុំត្រួតពិនិត្យ លទ្ធផលការងារ កងរាជអាវុធហត្ថ ប្រចាំសប្តាហ៍

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ កងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ ក្រោមអធិបតីភាព

Read More »

មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានឃាត់ខ្លួន

បន្ទាយមានជ័យៈ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង០០នាទី នៅចំណុចខាងលិចផ្សារមហាសាល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ឈ្មោះជុំ សុខឡៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

Read More »

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាត

ព្រះសីហនុៈ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ឆាយ វិន នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និង លោកវរសេនីយ៍ទោ ពុធ សារិន នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន។

Read More »

ជនសង្ស័យ០៧នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីប្លន់ ត្រូវបាន បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល

កណ្តាលៈ ដោយអនុវត្តតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលពីលោកព្រះរាជអជ្ញាអមសាលាដំបូង ទើបធ្វើឱ្យកងរាជអាវុធហត្ថខេត្តកណ្តាល សម្រេចបានជោគជ័យនៅការងារកន្លងមក។

Read More »

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ទទួលជួបសំដែង ការគួរសមជាមួយគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម

ព្រះវិហារៈ នៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក បានទទួលជួបសំដែង ការគួរសមជាមួយគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជិញ គួកខាញ់ អតីតអគ្គនាយកមជ្ឈមណ្ឌល តំបន់ត្រូពិចវៀតណាម-រុស្សី នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ៕

Read More »

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូកងទ័ពវៀតណាម

កំពង់ធំៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ វេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ បានទទួលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជិញ គួកខាញ់ អតីតអគ្គនាយកមជ្ឈមណ្ឌលតំបន់ត្រូពិចវៀតណាម រុស្សុីនៃកងទព័វៀតណាម ដែលបានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់់ធំ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីផលប៉ះពាល់ គ្រោះថ្នាក់ នៃគ្រឿងញៀន

ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីផលប៉ះពាល់ គ្រោះថ្នាក់ នៃគ្រឿងញៀន ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមអធិបតីភាព

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីបើកវគ្គបំប៉នការងារជំនាញ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុហត្ថខេត្ត

ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីបើកវគ្គបំប៉នការងារជំនាញ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុហត្ថខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ដើម្បីឲ្យនាយទាហាន នាយទាហារង មានសមត្ថភាពជំនាញពិតប្រាកដក្នុងការអនុវត្តន៍តួនាទី ភារកិច្ច មានវិន័យសីលធម៌ យល់ដឹងពីក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ ច្បាប់គ្រឿងញៀន របៀបធ្វើរបាយការណ៍ និងច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។

Read More »

ជនសង្ស័យពាក់ព័ន្ធជាមួយករណីលួច ដែលមានអាយុ១០ឆ្នាំ ត្រូវបាននាំទៅមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដើម្បីទទួលបានការអប់រំ និងរៀនសូត្រ

ភ្នំពេញៈ នៅវេលាម៉ោង២៣ និង១៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាម្តាយ និងកូន ពាក់ព័ន្ធករណី លួចប្រាក់ចំនួន ៤០០$ និងទូរស័ព្ទ Iphone៥s ចំនួន០១គ្រឿង។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រារព្ធពិធីទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូកងទ័ពវៀតណាម

កំពង់ចាមៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម វេលាម៉ោង១៧ និង០០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ លោក វរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ចាម តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ បានទទួលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជិញ គួកខាញ់ អតីតអគ្គនាយកមជ្ឈមណ្ឌលតំបន់ត្រូពិច វៀតណាម រុស្សីនៃកងទ័ពវៀតណាម ដែលបានអញ្ជើញមកជួនពិភាក្សាការងារ និងសួរសុខទុក កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់់ចាម។

Read More »

ជនសង្ស័យ០២នាក់ ត្រូវបានឃាត់ខ្លួន ជាមួយថ្នាំញៀនចំនួន០២កញ្ចប់

បន្ទាយមានជ័យៈ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន០១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងដកហូតវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូច និងកាំបិតដងដែក០១ដើម នៅវេលាម៉ោង០២រំលងអាធ្រាត្រ ឈានចូលថៃទី១៦ ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិផ្សាររ៉ាថ្មី ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Read More »